ជាដំបូងក៏សូមថ្លែងអំណរគុណដល់មិត្តអ្នកអានដែលតែងតែគាំទ្រប្លុករបស់ខ្ញុំហើយតែងតែចូលមកលេងជាប្រចាំដែលបង្ហាញថាកិច្ចការស្រាវជ្រាវរបស់ខ្ញុំមិនអត់ប្រយោជន៍។
តោះចូលសាច់រឿង ,Flashtool គឺជាគ្រឿងឧបករណ៍សម្រាប់ធ្វើការ៖
- Flash original Images (Android 1.6, 2.1, 2.3 Images)
- Root your phone
- Install Recovery, Busybox, custom kernels
- Clean your Rom (remove /system/apps apps of your choice) (Be careful, unless you really know what you do, do not modify the default list. This can make your phone stuck at the SE Logo)
- Clear dalvik cache
- Optimize (install of JIT v2) (Disabled in 0.4, will readd it as a plugin for 2.1 phones only)
- Customize (installs apps found in the custom/apps folder of the flashtool)
- Clean uninstalled (remove any references to system apps removed in the Clean (root needed) step)
- Edit any text file on the device
- Rebrand your device.
វាគាំទ្រឧបករណ៍មួយចំនួនដូចជា៖
ST17 – coconut – ACTIVE
LT15 – anzu – ARC
LT18 – ayame – ARC S
WT19 – satsuma – LIVE WALKMAN
ST15 – smultron – MINI
SK17 – mango – MINI PRO
MT15 – hallon – NEO
MT11 – haida – NEO V
R800 – zeus,zeusc – PLAY
MK16 – iyokan – PRO
ST18 – urushi – RAY
សូមចូលទៅទាញយកតាមតំណរនេះ៖ >>>http://androxyde.github.com/Flashtool/ <<<<<
តែអ្វីដែលខ្ញុំនឹងយកមកបង្ហាញពេលនេះ គឺ ៖ Flash original Imagesឬក៏ Stock Firmware.
តោះមើលទាំងអស់គ្នា៖
១.បើកថតឯកសារ flashtoolដែលអ្នកបានទាញយកនឹងដម្លើងរួចចូលទៅកាន់ថត/Flashtool/firmwares/ ត្រង់នេះអ្នកត្រូវតែបានទាញយកឯកសារfirmwaresណាមួយសម្រាប់ទុរស័ព្ទរបស់អ្នករួចចម្លងដាក់ក្នុងថតនេះ ។ សូមមើលរូបខាងក្រោម។ *ឯកសារ firmwaresរកអ្នកអាចរកទាញយកបាននៅXDA Forum.។

២.បន្ទាប់មកសូមត្រលប់ទៅកាន់ថត /Flashtoolវិញហើយសូមបើកឯកសារ FlashTool.exe។

៣.ចុចលើរូបរន្ទះ សម្រាប់ការចូលទៅកាន់ Flash mode.

៤.សូមរើសយក Flashmode.

៥.សូមរើសយកឯកសារ Firmwaresដែលអ្នកបានចម្លងទុកក្នុងចំនុចទី១. ហើយចុច OK.

៦.រង់ចាំបន្តិចសិន….

៧.នៅពេលដែលផ្ទាំងនេះលេចឡើងសូមធ្វើការបិទទូរស័ព្ទហើយ ចូលទៅកាន់ Flashmode ដោយ ចុចBack button ឲ្យជាប់ ព្រមជាមួយនឹងការដោយឌុយUSB Cableភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នកព្រមៗគ្នា រហូតដល់ពន្លឺ ledពណ៌បៃតងលេចឡើង។ * Flashmodeគឺអាស្រ័យទៅតាមម៉ូដែលរបស់ទូរស័ព្ទ ចំនុចនេះសម្រាប់ Xperia Mini/Mini Pro យើងត្រូវចុច Volum down button,.

៨.នៅពេលដែលអ្នកបានចូលទៅកាន់ Flashmodeដោយជោគជ័យហើយ ការ Flash ក៏ចាប់ផ្តើម៖

៩.ចំនុចនេះបញ្ចាក់ថាលោកអ្នកបាន បញ្ចប់ការ Flashដោយជោកជ័យហើយ
សូមដកទូរស័ព្ទ ហើយបើកវាឡើង។ ការបើកលើកទី១អាចប្រើពេលយូរ ដល់១០នាទី ។សូួមរង់ចាំ។
សូមដកទូរស័ព្ទ ហើយបើកវាឡើង។ ការបើកលើកទី១អាចប្រើពេលយូរ ដល់១០នាទី ។សូួមរង់ចាំ។
