សូមអគុណចំពោះការចូលមកកាន់ទីនេះ​ គេហទំព័រយើងខ្ញុំស្វាគមន៏ជានិច្ច

     ការ​ទិញ​ទូរស័ព្ទ​ដែល​ខ្លួន​ពេញ​ចិត្ត គឺ​ជា​រឿង​មួយ​ដែល​ល្អ​ ​ទូរស័ព្ទ​សម័យ​ឥឡូវ​មាន​ច្រើន​ម៉ាក​ច្រើន​ម៉ូដ​ណាស់ ការ​ស្វែងរក​ទូរស័ព្ទ​ដែល​មាន​មុខងារ​ល្អៗ​គឺ​មិន​ពិបាក​នោះ​ទេ អោយ​តែ​អា​ថ្លៃៗ​ដឹង​តែ​ល្អ​ប្រើ ចុះ​បើ​ថវិកា​របស់​លោក​អ្នក​មាន​កំណត់ ហើយ​ចង់​បាន​ទូរស័ព្ទ​ដែល​ស្រួល​ប្រើ​ ដើរ​លឿន អាច​លេង Game ថ្មីៗ​បាន​នោះ អ្នក​ប្រាកដ​ជា​ត្រូវ​ការ "ការ​ប្រៀប​ធៀប​គ្នា" ។ ការ​ប្រៀបធៀន​មាន​ច្រើន​របៀប​ច្រើន​យ៉ាង​ ដូចជា​ការ​ប្រៀបធៀប​តាម​អ្នក​លក់ ការ​ប្រៀបធៀប​តាម​អ្នក​ធ្លាប់​ប្រើ និង​ការ​ប្រៀបធៀប​តាម​រយៈ​អ្នក​ផ្ដល់​ប្រឹក្សា​ដោយ​មិន​អស់​លុយគឺគេហទំព័រ (Website)។


     សូម​ណែនាំ​គេហទំព័រ​មួយ​ដែល​មាន​ជំនាញ​ក្នុង​ការ​ប្រៀបធៀប​ទូរស័ព្ទ និង​ផ្ដល់​ជា​គំនិត​ខ្លីៗ​ក្នុង​ពេល​ប្រៀបធៀប។ នៅ​ស្រុក​ខ្មែរ​រ​យើង​មាន​ទស្សនាវដ្ដី​មួយ​គឺ ដែល​និយាយ​អំពី​ទូរស័ព្ទ​ដៃ និង​គ្រឿង​អេឡិចត្រូនិច គឺ​ទស្សនាវដ្ដី​ទូរស័ព្ទ ក្នុង​នោះ​ដែរ​ក៏​មាន​ចុះ​ផ្សាយ​អំពី​ការ​ប្រៀបធៀប​ទូរស័ព្ទ​ដែរ តែ​ខ្ញុំ​ស្អប់​ត្រង់​ថា ប្រៀបធៀប​ចុះ​ប្រៀបធៀប​ឡើង ចុង​ក្រោយ​អត់​មាន​ទូរស័ព្ទ​ណា​លើស​គ្នា​ទេ ស្រេច​តែ​លើអ្នក​ពេញ​ចិត្ត ដោយ​មិន​បាន​ផ្ដល់​ជា​កូន​គំនិត​តូច​មួយ​ក្នុង​ពេល​ប្រៀបធៀប​ឡើង សង្ស័យ​គេ​​ខ្លះ​អ្នក​អាន​ដឹង ហើយ​មើល​ទៅ :D។ ​ដូច​នេះ​សូម​លោក​អ្នក​សាក​ចូល​ទៅ​កាន់​គេហទំព័រ www.geekaphone.com នោះ​អ្នក​នឹង​អាច​ប្រៀបធៀប​ទូរស័ព្ទ​ដែល​អ្នក​បំរុង​នឹង​ទិញ ថា​វា​ចាញ់​និង​ឈ្នះ​ទូរស័ព្ទ​ថ្លៃៗ​ត្រង់​ណា​ខ្លះ ឬ​ក៏​អ្នក​អាច​ប្រៀបធៀប​ទូរស័ព្ទ​ដែល​ចូល​ចិត្ត​ប្រឆាំង​គ្នា​មើល​ថា តើ​​វា​ល្អ​ជាង​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ​ទៅ ឧទាហរណ៍ Samsung Vs Apple ជា​ដើម។ ចូល​ទៅ​កាន់​គេហទំព័រ​ខាង​លើ​រួច​ចុច Compare វាយ​ឈ្មោះ​ទូរស័ព្ទ​ដែល​អ្នក​ចង់​ប្រៀប​ធៀប គឺ​ក៏​អាច​ធ្វើ​ប្រៀបធៀប​តាម​មុខងារ​សមត្ថភាព​របស់​ទូរស័ព្ទ ដោយ​ចូល​ទៅ Recommend ។


Advertisement

ទំនាក់ទំនង 086569986 / 0887232211

Comments

Blogger Tricks
 
Top