
- 1. សាកថ្ម Laptop របស់កុំព្យូទ័ររហូតពេញ ១០០ ភាគរយ បន្ទាប់មកដកខ្សែភ្លើងចេញរួចបើក Laptop ទុកចោលរហូតឲ្យវាអស់ថ្ម បិទដោយខ្លួនឯង ធ្វើបែបនេះចំនួន ២ ឬ៣ ដង មុនពេលយើងធ្វើដំណើរ ហើយត្រូវយក Laptop ទៅតាម ធ្វើបែបនេះដើម្បីឲ្យថ្មរបស់ Laptop រៀនសាកថ្មបានត្រឹមត្រូវ និងរក្សាភ្លើងឲ្យយើងប្រើបានយូរ យើងគួរធ្វើបែបនេះក្នុង ១ខែ ឲ្យបានម្តង ដើម្បីបង្រៀនថ្មនោះឲ្យសាកបានពេញលេញមិនមែនគ្រាន់តែសាកបន្ថែម គឺត្រូវសាកពីសូន្យរហូតពេញ ។ ថ្មនឹងប្រើបានយូរ បើបានធ្វើដូច្នេះរឿយៗ ។
- 2. ពេលត្រូវប្រើរយៈពេលយូរ, គួរបន្ថយពន្លឺរបស់ Monitor ឲ្យល្មមត្រឹមអាចមើលបាន ហើយជ្រើសយកការប្រើពន្លឺចង្កៀងជាជំនួយពេលមើល ។
- 3. Defragment Hard Disk របស់យើងឲ្យបានចំនួន ១ខែម្តងជានិច្ច ការធ្វើបែបនេះកាត់បន្ថយពេលនៃការរក file របស់វា ក៏ដូចជាបន្ថយការប្រើថ្មដែរ ពីព្រោះ Hard Disk ប្រើពេលតិចជាងដើម្បីរក file ។
- 4. បិទប្រូក្រាមណាដែលមិនចាំបាច់ចេញ ដោយទុកតែប្រូក្រាមណាចាំបាច់ត្រូវប្រើបានហើយ ។ ប្រើ Task Manager ដើម្បីមើលប្រូក្រាមណាកំពុងដំណើរការ អ្វីដែលមិនត្រូវការប្រើបិទវាចោលចុះ ។
- 5. គ្រឿងប្រើការផ្សេងៗដែលពុំចាំបាច់ ហើយត្រូវបានតភ្ជាប់មក Laptop ត្រូវបិទសិន (ដកចេញ) បើមិនទាន់ត្រូវការប្រើ ដូចជា USB Printer wifi ។ល។
- 6. ព្យាយាមប្រើ Laptop នៅទីតាំងណាមួយដែលមានសីតុណ្ហភាពត្រជាក់មានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយមិនត្រូវដាក់អ្វីទ្រាប់ពីក្រោមដូចជា ក្រណាត់ ឬក្រដាសឡើយពីព្រោះវាអាចធ្វើឲ្យ ស្ទះដំណើរការខ្យល់ចេញចូលរបស់ប្រព័ន្ធខ្យល់ចេញចូលរបស់ Laptop ។
- 7. រាល់ ៣ខែម្តង សូមប្រើសំឡីត្បារត្រចៀកជ្រលក់ជាមួយអាល់កុលដុសសំអាតត្រង់កន្លែង ថ្មតភ្លើង (ច្រើនមានពណ៌លឿង) ចំណុចដែលថ្មតភ្ជាប់ភ្លើងមក Laptop ។
- 8. បើសិនជាយើងត្រូវទុក Laptop ចោលក្នុងរយៈពេលយូរមិនប្រើការត្រូវដកយកថ្មចេញ មិនត្រូវទុកចោលក្នុង Laptop ឡើយ ។
- 9. ថ្មប្រភេទ Li-10n មានអាយុកាលប្រើប្រាស់ល្អជាងប្រភេទថ្មផ្សេងឯទៀត ។
- 10. បើយើងជាអ្នកធ្វើដំណើរញឹកញាប់គួរមានថ្មបម្រុងយកតាមខ្លួន ដើម្បីផ្លាស់ប្តូរ ក្នុងករណីត្រូវប្រើវារយៈពេលយូរ ។
- 11. ក្នុងករណីដែលយើងត្រូវផ្អាកកិច្ចការមួយរយៈពេលខ្លីគួរប្រើ Hibernation Mode ដើម្បីដាក់ Laptop របស់យើងឲ្យផ្អាកកិច្ចការគ្រប់យ៉ាងមួយរយៈ យើងអាចប្រើការវាវិញដោយគ្រាន់តែបាន Key ណាមួយ ឬ Key ផ្សំដែលយើងបានកំណត់ ។
- 12. ថ្មរបស់ Laptop មានចាប់ពី ៤ Cell ដល់ ៨ ឬ ១២ Cell ហេតុនេះត្រូវដឹងពីបញ្ហានេះផងនៅពេលទិញ Laptop ថាតើវាមានប៉ុន្មាន Cell ( ចាប់ពី ៨ Cell ឡើងទៅគឺល្អ ) ។
- 13. ដើម្បីការពារ Laptop ឲ្យនៅស្អាត គួរឲ្យគេបិទប្លាស្ទិចជុំវិញវា តែមិនត្រូវបិទត្រង់ផ្នែកដែលជារន្ធខ្យល់របស់វាឡើយ ។
- 14. ដើម្បីការពារ Laptop ពីការប៉ះទង្គិចតិចតួច សូមធ្វើស្រោមអេប៉ុងសំឡីមួយមានសណ្ឋានដូចស្រោមខ្នើយដើម្បីច្រកវា មុនពេលដាក់ចូលក្នុងកាបូប ។
- 15. មិនត្រូវយកប្រេងអាល់កុលមកជូត Laptop ឡើយ គឺអាចប្រើត្រឹមទឹកលាងកញ្ចក់បានហើយ សំរាប់ជូតសំអាតវា ។
- 16. បើមានអ្វីមួយខ្ពស់កម្រាស់ត្រឹម ២០-៣០ mm គួរដាក់កល់ផ្នែកក្រោយរបស់ Laptop ដើម្បីឲ្យខ្យល់ត្រជាក់ចេញចូលបានស្រួល ។
- 17. ពេលប្រើ Laptop ប្រយ័ត្នខ្សែរនាឡិកាដៃឆ្កូតជាមួយតួ Laptop ផ្នែកខាងលើ ៕

Advertisement