
ខាងក្រោមនេះជាជំហាននៃការរចនាP NG នេះ៖
ជំហានទី១៖ បង្កើត Page ថ្មី ដែល ចូលទៅក្នុង File -> New or Ctrl+N ដែលដាក់ទំហំ ទទឺង (Width) 256 x កំពស់ ( Height) 256 pixels, Resolution: 100 pixel, Color Mode: RGB (សម្រាប់ Web) និង Background Contents: Transperent (សូមមើលរូប)
ជំហានទី២៖ គូសរង្វង់ដោយប្រើ Elliptical Marquee Tool (M) រួច Ctrl+ Shift+Nដើម្បីបង្កើត Layer ថ្មី
ជំហានទី ៣៖ ចាក់ពណ៌នៅលើ Layer របស់យើងដោយប្រើ Alt+Delete
១.ដាក់ ស្រមោល (Shadow)
ចូលទៅក្នុង Layer -> Layer Style -> Shadow
២. ចាក់ពណ៌ចូលក្នងុ Layer (វាផ្តល់ភាពងាយស្រួលនៅពេលដែលយើងចង់ប្តូរពណ៌ដោយមិនចាំបាច់ធ្វើឡើងវិញ)
ដោយមិនចាំចូលម្តងទៀត យើងចុចលើពាក្យ Color Overlay នៅក្នុង Layer Style Menu រួចជ្រើសពណ៌ដែលអ្កកចង់បាន
៣. ដាក់ស៊ុម Stroke ចុចលើពាក្យថា Stroke ដាក់ទំហំ(Size): 5 px Position: inside, Color: ពណ៌ស
១. គូសរង្វង់កាត់មួយរួចចាក់ពណ៌ស
២. បង្កើត Selection ដោយ Ctrl រួចចុចនៅលើ Layer ទី១ (មើលរូប)
៤. បន្ថយ Opacity ដើម្បីធ្វើឲ្យឆ្លុះ សូមបន្ថយវាត្រឹម 50%

គន្លឹះ៖
– អ្នកអាចប្តូរពណ៌វាដោយគ្រាន់តែ ដូរតាម Layer Style -> Color Overlay
-បើអ្នកចង់ឲ្យឆ្លុះ សូមបន្ថយFill (មើលរូប) ដោះ Color Overlay ចេញ រួចចាក់ពណ៌ធម្មតាដោយប្រើ Alt or Ctrl + Delete