ការទាមទារឲ្យ Restart
ជំហានទី១៖ សូមបើក Notepad
(កម្មវិធីមានស្រាប់ក្នុងវីនដូ) ដោយចុចប៊ូតុង Start > Run > “Notepad”
សូមចូលក្នុង Notepad រួចវាយ Command net stop wuauserv (ដូចរូប)។ បន្ទាប់មកសូមរក្សាទុក File នោះ។
ជំហានទី២៖
សូមរក្សា File ទុកជាប្រភេទដំណើរការបាន (executable batch file) ដែលនឹងអាចដំណើរការ ពេលដែលចុចពីរដងលើ File នោះ។ ធ្វើដូចនេះដើម្បីបញ្ឈប់នូវសេវាអាប់ឌេតរបស់វីនដូដោយស្វ័យប្រវត្តិ។ សូមចំនាំថា៖ ត្រង់ Save as type ត្រូវកំណត់ថា “All Files” បើមិនដូច្នេះទេលោកអ្នកនឹងបង្កើត File *.txt ជាមិនខាន។ សូមរក្សាវាជា “.bat” ឧទាហរណ៍៖ “stop this.bat” ដូចបានបង្ហាញខាងលើ។
ជំហានទី៣៖
តាមរូបខាងលើនេះជា File stop this.bat ដែលមានទំហំតូចត្រឹមតែ ១៨បៃត៍តែប៉ុន្នោះ (18 bytes) ។ នៅពេលដែលវីនដូ បង្ហាញផ្ទាំងដែលទាមទារឲ្យអ្នក Restart នោះ សូមចុចពីរដងលើ File stop this.bat ដើម្បីដំណើរការ command (ដែលបានសរសេរនៅក្នុង Notepad) និងបញ្ឍប់សេវាកម្មនោះ។ លោកអ្នកនឹងលែងទទួលបានការផ្ទាំងរំខាននោះទៀតហើយ។ សេវាកម្មនេះនឹងចាប់ផ្តើមសារជាថ្មី នៅពេលដែលអ្នក Restart កុំព្យូទ័រ ។ សូមតំឡើងការអាប់ឌេតនោះជាការស្រេច។