
ចូលខែថ្មីហើយ ចង់សរសេរប្រកាសមួយទៀតជួនមិត្តអ្នកដែលតែងតែចូលមើលប្លក់មួយនេះជាប្រចាំ ។ ថ្ងៃនេះចង់រៀបរាបអំពី របៀបធ្វើឲ្យហ្គេម Clash of Clans អនឡាញបានទោះបីជាយើងមិនបានលេងក៏ដោយ!
បើអ្នកទាំងអស់គ្នាចង់ឲ្យហ្គេមមួយនេះ Online រហូតនោះសូមអនុវត្តន៍តាមវិធីខាងក្រោមនេះ។
តម្រូវការត្រូវមាន៖
+ Computer or Latop
+ Mobile phone or iPad or Tablet
+ Computer or Latop
+ Mobile phone or iPad or Tablet
បន្ទាប់មកសូមតម្លើងកម្មវិធីមួយចំនួននៅលើកុំព្យូរទ័ររបស់អ្នក
+ Bluestack៖ កម្មវិធីនេះគឺវាដូចជាប្រព័ន្ធប្រតិបត្តិការក្នុងទូរស័ព្ទមួយអ៊ីចឹង មានលក្ខណៈដូច Android ដែលអាចឲ្យយើងតំឡើងកម្មវិធី លេងហ្គេមរបស់ទូរសព្ទបាន ។ ហើយយើងអាចចូលទៅ Google Play ដើម្បីដោនឡូតហ្គេម App ជាច្រើនប្រភេទ និយាយឲ្យចំអ្វីដែលទូរសព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android អាចតំឡើងបាន គឺកម្មវិធី Bluestacks នេះអាចតំឡើងបានទាំងអស់ដូចគ្នាដែរ ។
+ Free Mouse Auto Clicker: កម្មវិធីនេះសម្រាប់ជួយធ្វើឲ្យហ្គេម Clash of Clans ដែលដំណើរការនៅលើ Bluestack នៅតែ Online ព្រោះវានឹង Click ដោយស្វ័យប្រវត្តិតាមរយៈពេលដែលយើងបានកំណត់ណាមួយ ។
ពេលតំឡើងកម្មវិធីទាំងអស់នេះរួចរាល់ហើយ សូមបើក Bluestacks ហើយ Install ហ្គេម Clash of Clans រួចបើកដំណើរហ្គេម។
បន្ទាប់មកបើកកម្មវិធី Free Mouse Auto Clicker ហើយកំណត់ចំនួនវិនាទីដែលចង់ឲ្យវាចុចដោយស្វ័យប្រវត្តិ ។
បន្ទាប់មកបើកកម្មវិធី Free Mouse Auto Clicker ហើយកំណត់ចំនួនវិនាទីដែលចង់ឲ្យវាចុចដោយស្វ័យប្រវត្តិ ។
ពេលអ្នកឈប់លេងគឺគ្រាន់តែបើក Clash of Clans នៅលើ bluestack រួចហើយ ដំណើរការ Auto click រួចទុកចោល
>>> ហ្គេម Clash of Clans របស់យើងនៅតែ Online ហើយគ្មានអ្នកណាអាច Raid យើងបាននោះទេ!
>>> ហ្គេម Clash of Clans របស់យើងនៅតែ Online ហើយគ្មានអ្នកណាអាច Raid យើងបាននោះទេ!
សូមមើលផងដែរ៖ ខ្ញុំលេងហ្គេម Clash of Clans
