ដោយរីករាយនៃការវិលត្រឡប់មកវិញរបស់ខ្ញុំបាត។ ដោយថ្ងៃនេះដែរខ្ញុំបាននាំយកមកនៅស្នាដៃមួយប្រភេទដែលទាក់ទងទៅនឹងការសរសេរ ពុម្ពអក្ស ខ្មែរលីមួនមិនបាននៅលើវីនដូវ ៨។ ចំពោះវីនដូវ៧ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាបានចេះរូចហើយ។ ដូចលោកអ្នកបានដឹងស្រាប់ហើយថា វីនដូវ៨ ជាវីនដូវដែល Microsoft បានដាក់អោយប្រើប្រាស់ហើយក៍ជាវីនដូវដែលចេញក្រោយគេដែរដូចនេះ បើសិនជាអស់លោកអ្នកតម្លើងវានៅលើមាស៊ីនកុំព្យូរទ័ររបស់លោកអ្នកនោះខ្ញុំជឿរជាក់ថាភាពមន្ទឹលសង្ស័យគឺនៅមានច្រើនអនែកណាស់ តោះកុំនិយាយនាំតែខាតពេលចូលសាកល្បងមួយមើល។
មុនដំបូងលោក អ្នកត្រូវមាន គ្រឿងទន់មួយចំនូនដូចជា:
របៀបអនុវត្ត
ត្រូវធ្វើការទាញយក KhmerLimonNormal.dot_Setup ជាមុនសិន។
បន្ទាប់ពីទាញយករូចរាល់ហើយចុចម៉ៅខាងស្ដាំលើ KhmerLimonNormal.dot_Setup យក ពាក្យថា
Extract All
ពេល Extract រូចរាល់សូមចុចពីរដងលើ Setup.exe
ពេលនោះលោកអ្នកនឹងឃើញដូចខាងក្រោម:
ត្រូវប្រាកដថាលោកអ្នកប្រើប្រាស Microsoft office 2003, 2007 2010 (បើលោកអ្នកប្រើ ២០១៣ ត្រូវចុចយក ជម្រើសទី៣ ព្រោះ ២០១០ និង ២០១៣ មានលក្ខណ:ដូចគ្នា)។
បន្ទាប់ពីអនុវត្តដូចខាងលើរូចហើយ សូម អនុវត្តដូចខាងក្រោមដូចតទៅ:
ចុច Key Start Windows នៅក្នុងប្រអប់វាយថា Control Panel
ចូលទៅកាន់ Language
ពេលចូលទៅកាន់ Languge នោះលោកអ្នកនិងឃើញដូចខាងក្រោម
ចុចលើ Option ត្រង់កន្លែង English(united States)
ចុច ត្រង់ Add an input method
និងឃើញដូចខាងក្រោម:
scroll ចុះក្រោម និងរើសយក United State International Toch Keyboard Layout
ចុច Button Add==>Save
Restart Computer
Note :ត្រូវដម្លើង Font Limon មុនអនុវត្តន៍