សូមអគុណចំពោះការចូលមកកាន់ទីនេះ​ គេហទំព័រយើងខ្ញុំស្វាគមន៏ជានិច្ច

ជា​ធម្មតា នៅ​ពេល​ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​ផ្ទាំង​ភ្ជាប់​ចូល​នៃ  7 អ្នក​តែង​តែ​ស្វែង​រក​កម្មវិធី​អ្វី​មក​ធ្វើ​ជា​ជំនួយ។ ក៏​ប៉ុន្តែ​វិធី​ដែល​នឹង​បង្ហាញ​នៅ​បន្តិច​នេះ គឺ​យើង​ចូល​ទៅ​កែ​តាម Registry ហើយ​ចំណាយ​ពេល​តិច​ដែរ។ រូប​ភាព​ដែល​អ្នក​ចង់​ដាក់ ត្រូវ​មាន​ទំហំ​យ៉ាង​ច្រើន ២៥៦គីឡូបៃ ហើយ​មាន​មាត្រ​ស្មើ​ទៅ​នឹង​មាត្រ​នៃ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក។
១. ជា​ដំបូង​សូម​ចុច Windows + R ហើយ​វាយ Regedit
២. សូម​ចូល​ទៅ​កាន់៖ HKEY_LOCAL_MACHINE\\Software\\Microsoft\\Windows\\CurrentVersion\\Authentication\\LogonUI\\Background
៣. ចុច​លើ​ថត Background, បន្ទាប់​មក​ចុច​ខាង​ស្ដាំ​នៅលើ​ផ្នែក​ខាង​ស្ដាំ បន្ទាប់​មក​រើស​យក DWORD
៤. ប្ដូរ​ឈ្មោះ DWORD ទៅ​ជា OEMBackground
៥. បន្ទាប់​មក​ចុច​ពីរ​ដង​លើ OEMBackground ហើយ​ដាក់​តម្លៃ (value) ទៅ​ជា​លេខ 1 ។
៦. សូម​បើក Explorer ហើយ​ចូល​ទៅ​កាន់​ថត៖ C:\\Windows\\System32\\oobe\\info\\backgrounds
៧. ដាក់​រូប​ទៅ​ក្នុង​ថត​នោះ បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា backgroundDefault

៨. សូម​សាក​ល្បង​ភ្ជាប់​ចេញ (log off) ពេល​នោះ​អ្នក​នឹង​ឃើញ​រូប​ផ្ទៃ​ក្រោយ​ថ្មី​ហើយ

Advertisement

ទំនាក់ទំនង 086569986 / 0887232211

Comments

Blogger Tricks
 
Top