
ដើម្បីដំឡើងរូបរាង Mac OS X Lion នោះ អ្នកចាំបាច់ត្រូវមាន Windows Service Pack 1 ៣២ប៊ីត ឬ ៦៤ប៊ីត។ សូមចងចាំថា ការផ្លាស់ប្ដូរទៅជារូបរាងនេះ គឺមានការប្រើប្រាស់នូវដំណើរការ និង ឯកសារប្រព័ន្ធមួយចំនួន ដូច្នេះដើម្បីបង្កាកុំឲ្យមានបញ្ហា សូមមេត្តាធ្វើឯកសារបម្រុង (backup file) ទុកជាមុន និងបង្កើតប្រព័ន្ធស្ដារ។

ជាដំបូង អ្នកត្រូវតែដំឡើងកម្មវិធី Windows Theme Installer 1.1 ជាមុនសិន។ កម្មវិធីនេះនឹងធ្វើការបែងចែកឯកសារប្រព័ន្ធដែលត្រូវការតាមលំដាប់ ដើម្បីដំឡើងរូបរាង Mac OS X Lion។ បន្ទាប់ពីទាញយកកម្មវិធីខាងលើ និងបានដំឡើងរួចចប់សព្វគ្រប់ហើយ សូមទាញយកកញ្ចប់រូបរាង Mac OS X Lion នៅទីនេះ។ ជាចុងក្រោយយកកញ្ចប់ឯកសាររូបរាងនោះទៅដំឡើងជាមួយនឹងកម្មវិធី Windows Theme Installer ។