សូមអគុណចំពោះការចូលមកកាន់ទីនេះ​ គេហទំព័រយើងខ្ញុំស្វាគមន៏ជានិច្ច

ក្នុង​ការ​បើក​កម្មវិធី​កុំព្យូទ័រ​ម្ដងៗ គឺ​ប្រព័ន្ធ​តែងតែ​ទៅ​រក file (loading) នៅ​ក្នុង​ទីតាំង​ដែល​ដំឡើង។ ដូច្នេះ​សម្រាប់​ម៉ាស៊ីន​ដែល​សមត្ថភាព hardware មាន​កម្រិត​នោះ អាច​នឹង​រង់​ចាំ​យូរ​ទម្រាំ​បើក​បាន​កម្មវិធី​ប្រើ។ ទោះ​ជា​យ៉ាងណា ក៏​នៅ​មាន​គន្លឹះ​ដែល​អាច​ជួយ​បង្កើន​ល្បឿន​បើក​កម្មវិធី​បាន​គ្រាន់បើ​ជាង​មុន​ដែរ។ ទំព័រ​ចុង​សប្ដាហ៍​នេះសូម​បង្ហាញ​ពី​របៀប​ក្នុង​ការ​កំណត់​ឱ្យ​កម្មវិធី​ណា​មួយ​បើក​បាន​ឆាប់​យ៉ាង​ងាយស្រួល​ខ្លីៗ​ដូច​ខាង​ក្រោម៖
១. ដំបូង​ចុច​ស្ដាំ mouse នៅ​លើ​កម្មវិធី​ដែល​ចង់​កំណត់ (ឧទាហរណ៍៖ ធ្វើ​លើ​កម្មវិធី Photoshop)
២. រើស​យក Properties
៣. រួច​ចូល​ទៅ Tab ឈ្មោះ​ថា “Shortcut”
៤. មើល​លើ​ប្រអប់ Target នឹង​ឃើញ​ទីតាំង “C:\Program Files\programname.exe” តែ​ត្រង់​នេះ​បើ​ធ្វើ​លើ Photoshop នឹង​ចេញ “C:\Program Files\Adobe\Adobe Photoshop CS4\Photoshop.exe” ត្រង់​នេះ សូម​បន្ថែម​ឃ្លា “/prefetch:1”
៥. ចុច​លើ​ប៊ូតុង OK

Advertisement

ទំនាក់ទំនង 086569986 / 0887232211

Comments

Blogger Tricks
 
Top