សូមអគុណចំពោះការចូលមកកាន់ទីនេះ​ គេហទំព័រយើងខ្ញុំស្វាគមន៏ជានិច្ច

និយាយ​ពី​ការ​សរសេរ​កូដ​កម្មវិធី​សម្រាប់ Android mobile យើង​នឹង​នឹក​ឃើញ​ដល់ Java Programming Languageមុនគេ។ ចុះ​ប្រសិន​បើ​លោកអ្នក​មិន​ទាន់​ចេះភាសា​កូដ​មួយ​នេះ តើ​មាន​វិធី​ផ្សេង​ដែរ​ឫ​ទេ? ចម្លើយ​គឺ មាន មានវិធីច្រើនណាស់ក្នុងការបង្កើតកម្មវិធីសម្រាប់ Android លោកអ្នក​អាច​ប្រើ​ប្រាស់ C# ក៏​បាន ឫមិនចាំ​បាច់​ទាន់​ចេះ Programming ក៏បានដែរ​ ដោយ​ចាប់​ផ្តើម​ជា​មួយ​ សំបុក​អាយ​ធី ដូច​តទៅ៖
ដំបូង សូម​ចូល​ទៅ​កាន់គេហទំព័រ App Inventor ឫតាមរយៈទីនេះ។ បន្ទាប់​មក​ សូម​ចុច Create
App inventor website
បន្ទាប់មក​ទៀត សូមធ្វើការ Log in នូវ​ Google Account របស់​លោកអ្នក​ និង Allow MIT AppInventor 2 ក្នុងការ​ Access គណនី​របស់​លោកអ្នក។
3
កម្មវិធីនឹង​ស្នើឲ្យ​លោកអ្នក​ធ្វើការ​ស្ទង់​មតិ (Survey) សូម​ចុច Take Survey Later ។
4
បន្ទាប់​មក​ លោក​អ្នក​នឹងទទួលបាន​ការ​ណែ​នាំ​ទាក់​ទង​នឹងការតេស្ត App ដោយ​ប្រើឧបករណ៍ពិត(Android device) ឫ​ក៏​ប្រើ​ប្រាស់ឧបករណ៍សិប្បនិម្មិត (Emulator)។ សូម​ធ្វើ​តាម​ការ​ណែនាំ ដោយ​ចុចតំណភ្ជាប់​(link)ដែល​បាន​ផ្តល់​ឲ្យ ។
emulator
បន្ទាប់ពី​ចុច Continue លោកអ្នក​អាច​ចាប់​ផ្តើម​បាន​ហើយ។ សូម​ចុច New និងដាក់ឈ្មោះឲ្យ Project នោះ ដោយ​មិនប្រើ​ប្រាស់ ដកឃ្លា (space)។
App Inventor_testing_devices
បន្ទាប់​មក​ទៀត លោក​អ្នក​នឹង​ទទួលបាន Design window ដូច​រូប​ខាង​ក្រោម ។
7
សំបុកអាយធី នឹងបង្កើត​កម្មវិធី​មួយ​ដែល User អាចបញ្ចូលពាក្យ​ ឫឃ្លា ដែលចង់ឲ្យកម្មវិធីអានឲ្យស្តាប់ និងមានប៊ូតុង​ចុច សម្រាប់​ចូល​មក​កាន់គេហទំព័រ សំបុកអាយធី ។ ពីផ្នែក​ខាង​ឆ្វេង​ដៃ ត្រង់ User Interface សូមបញ្ចូល Button ២, TextBox ១, WebViewer ១ និងត្រង់ Media សូម​បញ្ចូល TextToSpeech១ និង​ត្រង់ Connectivity សូម​បញ្ចូល Web ១ ដោយ​អូស​មក​ដាក់​ក្នុង​ផ្ទាំង​កម្មវិធី Viewer ។
9
ដើម្បី​ទទួល​បាន​ដូច​រូប​ខាងលើ លោក​អ្នក​ត្រូវ​ចូល​ទៅ​កែ​ប្រែព័ត៌មាន​មួយ​ចំនួន ដូច​ជា Name, Height, width ជា​ដើម នៅ​កន្លែង Property របស់ tool នីមួយៗ។ កុំភ្លេចបញ្ចូលអាស័យដ្ឋាន​គេហទំព័រនៅត្រង់ Url នៅ Property របស់ Web ដែល​ទើប​នឹងបញ្ចូល​នោះ និងជាចុងក្រោយ​សូមចុច Block នៅខាងស្តាំ ផ្នែកខាងលើ។
បន្ទាប់​មកទៀត សូមចុច Click button នោះ​លោកអ្នក​នឹង​ឃើញ​មាន Event ជា​ច្រើន​បង្ហាញ​ចេញ​មក។ សូម​ជ្រើស​យក When[ button ].Click ដែលស្ថិតនៅ​ខាងលើ​គេនោះ។
10
បន្ទាប់​មក សូម​ចុច TextToSpeech1 និងជ្រើសយក Call[TextToSpeech].Speak រួចទាញ និងអូសមកដាក់បញ្ចូលក្នុង When[ button​ ].Click ដូចរូប​ខាងក្រោម។
11
យើង​ឃើញ​ថា​ នៅ​ត្រង់ message មាន​ចន្លោះ​មួយ​សម្រាប់​បំពេញ​បន្ថែម ដែល​នឹង​ជា​ពាក្យ ឫឃ្លាដែល User បញ្ចូល ដូច​នេះ​សូម​ចុច TextBox1 និង​ជ្រើស​យក​ [TextBox].Text។
ដូច​គ្នា​នេះ​ដែរ ​ចំពោះ AboutUS button សូមបញ្ចូល When[ Button ].Click និង WebViewer1 យក call[WebViewer].GoToUrl  និង Web1 យក [Web].Url។ បន្ទាប់ពី​រួច​រាល់ លោកអ្នក​អាច​ធ្វើ​ការ​សាក​ល្បង​កម្មវិធីរបស់​លោកអ្នក​បាន​ហើយ។​ សូម​ចុច Connect > Emulator (សម្រាប់ឧបករណ៍ពិត លោកអ្នកអាច​ប្រើ AI Companion ឫ USB)។
12
សាកល្បង​បញ្ចូលពាក្យ​ឫឃ្លាទៅក្នុង TextBox ខាងលើនោះ រួច​ចុចប៊ូតុង​ Click លោកអ្នកនឹងឮពាក្យឫឃ្លានោះ​ ជាក់ជា​មិនខាន។ ដោយចុចប៊ូតុង About us គេហទំព័រដែលលោកអ្នកបានកំណត់ នឹងបង្ហាញឡើងដូចរូបខាងក្រោម ដូច្នេះដែរ ។
final
ជា​ចុងក្រោយ សូមចុច Build > App … ជាការស្រេច។
13
Voilà! ពេលនេះ​លោកអ្នក​អាច​បង្កើត កម្មវិធី​សម្រាប់ Android បាន​យ៉ាងងាយស្រួល។ កុំភ្លេចដាក់តំណភ្ជាប់នៃ​កម្មវិធីដែល​លោកអ្នក​បង្កើត នៅក្នុង Comment ខាងក្រោមផង 😉
ដកស្រង់ចេញពី : សំបុក IT

Advertisement

ទំនាក់ទំនង 086569986 / 0887232211

Comments

Blogger Tricks
 
Top