កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រ Sabay.com.kh បានបង្ហើបប្រាប់ឲ្យដឹងថា Youtube.com ដែលជាប្រភពវីដេអូគ្មានដែនកំណត់ ដែលប្រមូលផ្តុំដោយវីដេអូកម្សាន្តដូចជាចម្រៀង ភាពយន្ត និងឯកសាររាប់លាន សម្រាប់ឲ្យប្រិយមិត្តអាចចូលឆែកកម្សាន្តបានយ៉ាងរីករាយនោះ ពេលនេះបានបន្ថែមភាសាខ្មែរយើង ក្នុងលក្ខណៈជាអក្សរដែលរត់នៅលើវីដេអូ រួចរាល់ហើយ។ ថ្ងៃនេះ សំបុកអាយធី នឹងនាំលោកអ្នកឲ្យជ្រាបកាន់តែច្បាស់ថា តើនោះជាអ្វី និងទទួលយកវា ដោយរបៀបណា។
សូមមើលរូបខាងក្រោម៖
សូមមើលរូបខាងក្រោម៖

សូមបញ្ជាក់ផងដែរថា អក្សរដែលរត់នៅលើវីដេអូជាភាសាខ្មែរនេះ មានចំពោះតែវីដេអូណាដែលមាន Caption (មានសញ្ញានេះ
) មកជាមួយប៉ុណ្ណោះ។

ដើម្បីជួយសម្រួលដល់ប្រិយមិត្តខ្លះ ដែលមិនទាន់បានយល់ច្បាស់ពីមុខងារនេះ សំបុកអាយធី សូមណែនាំពីរបៀបខ្លះៗ ទាក់ទងនឹងការបើកមុខងារអក្សរដែលរត់នៅលើវីដេអូជាភាសាខ្មែរនេះ ដូចតទៅ៖
ជាបឋម សូមប្រាកដថា វីដេអូដែលលោកអ្នកចង់បើកមើល មានភ្ជាប់មកជាមួយមុខងារខាងលើ (Caption)។
ឧទាហរណ៍
ជាបឋម សូមប្រាកដថា វីដេអូដែលលោកអ្នកចង់បើកមើល មានភ្ជាប់មកជាមួយមុខងារខាងលើ (Caption)។
ឧទាហរណ៍
សូមចុចសញ្ញានេះ

បន្ទាប់មក សូមចុច ពាក្យថា ON

បន្ទាប់មកទៀត សូមចុច Automatic Captions (ត្រង់លេខ 1) និងជ្រើសយក Translation Captions (លេខ 2) នោះលោកអ្នកនឹងបានឃើញផ្ទាំងលេខ 3 បង្ហាញឡើង។

សូមចុចលើសញ្ញាព្រួញ (down arrow) ដែលស្ថិតនៅខាងស្តាំក្នុងផ្ទាំងនោះ និងជ្រើសយក “Khmer – ខ្មែរ” និងចុងក្រោយចុច OK ជាការស្រេច។

សូមទទួលយកភាពរីករាយក្នុងការកម្សាន្ត ក៏ដូចជាជំនួយក្នុងការសិក្សាភាសាបរទេស ជាភាសាខ្មែរទាំងអស់គ្នា។

សូមទទួលយកភាពរីករាយក្នុងការកម្សាន្ត ក៏ដូចជាជំនួយក្នុងការសិក្សាភាសាបរទេស ជាភាសាខ្មែរទាំងអស់គ្នា។

កុំភ្លេចប្រាប់ សំបុកអាយធី វិញផងថា ពេលនេះលោកអ្នកអាចមើលវីដេអូបកប្រែជាភាសាខ្មែរបានហើយ… !!
